ស្វែងយល់ពីវ៉ាក់សាំងមហារីកស្បូន

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-08-15

ជំងឺមហារីកស្បូន មានវ៉ាក់សាំងបង្ការ ដែលមានឈ្មោះថា វ៉ាក់សាំង HPV។ វេជ្ជបណ្ឌិតប្រើវ៉ាក់សាំង HPV ដើម្បីចាក់ប្រឆាំងជំងឺមហារីកស្បូន ហើយវាក៏អាចបង្ការជំងឺមហារីកជាច្រើនប្រភេទ ដែលបង្កដោយមេរោគ HPV ផងដែរ។  ដើម្បីស្វែងយល់ពីវ៉ាក់សាំងនេះ សូមអានអត្ថបទនេះលម្អិត។

 

វ៉ាក់សាំង HPV អាចបង្ការជំងឺមហារីកទាំងឡាយ ដែលបង្កដោយមេរោគ HPV។ មេរោគ HPV អាចបង្កជំងឺមហារីកជាច្រើនប្រភេទ រួមមាន៖

. មហារីកមាត់ស្បូន ស្បូន និងទ្វារមាសរបស់ស្ត្រី

. មហារីកលិង្គរបស់មនុស្សប្រុស

. មហារីករន្ធបាតរបស់ស្ត្រី និងបុរស

. មហារីកផ្នែកខាងក្រោយនៃបំពង់ករបស់ស្ត្រី និងបុរស

 

ចំពោះការឆ្លងមេរោគ HPV មនុស្សអាចវិវត្តជំងឺមហារីក ក្នុងរយៈពេលច្រើនឆ្នាំ ឬច្រើនទសវត្សរ៍ក្រោយ។ ដូចនេះ វាជារឿងពិបាកក្នុងការតាមដាន ឬរំពឹងទុកមុននូវរោគសញ្ញារបស់ជំងឺមហារីក។

 

តើអ្នកគួរទទួលវ៉ាក់សាំង HPV នៅពេលណា?

. កុមារ៖

  • កុមារអាយុ ១១ឆ្នាំ ទៅ ១២ឆ្នាំ គួរចាក់ ២ដូស ដែលមានគម្លាត ៦ខែ ទៅ ១២ខែពីដូសនិមួយៗ។
  • កុមារអាយុចាប់ពី ១៥ឆ្នាំឡើងទៅ គួរចាក់ ៣ដូស គម្លាត ៦ខែពីដូសនិមួយៗ។

 

. ក្មេងជំទង់ និងមនុស្សវ័យជំទង់៖

  • មនុស្សដែលមានអាយុត្រឹម ២៦ឆ្នាំ គួរចាក់វ៉ាក់សាំង HPV ប្រសិនបើមិនទាន់ចាក់។
  • គួរចាំថា វ៉ាក់សាំង HPV មិនត្រូវបានណែនាំឱ្យមនុស្ស ដែលមានអាយុលើស ២៦ឆ្នាំឡើងទៅ ចាក់នោះទេ។ មូលហេតុ គឺវាអាចនឹងគ្មានប្រសិទ្ធភាព ដោយសារនេះ ជាវ័យដែលពួកគាត់ អាចឆ្លងមេរោគ HPV រួចមកហើយ ក្នុងជីវិត

 

ផលប៉ះពាល់ ដែលអាចកើតមាន៖

. ឈឺចាប់ មានស្នាមក្រហម ឬហើមនៅបរិវេណដៃចាក់

. វិលមុខ ឬសន្លប់

. ចង្អោរ

. ឈឺក្បាល

 

ប្រភព៖ CDC II https://www.cdc.gov/ & NHS II https://www.nhs.uk/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង