ការឆ្លងមេរោគ តាមប្រព័ន្ធទឹកនោម ជាការឆ្លងមេរោគ ដែលអាចកើតឡើង ជាទូទៅបំផុត លើមនុស្សម្នាក់ៗ។ ការឆ្លងនេះ បង្កដោយបាក់តេរី មេរោគ ឬវីរុសប្រភេទផ្សេងៗ។ វាកើតឡើងច្រើន នៅផ្នែកខាងក្រោម នៃប្រព័ន្ធទឹកនោម ដែលមានបង្ហួរនោម និងផ្លោកនោម។ ប៉ុន្តែវាក៏អាចកើតឡើង ក្នុងករណីកម្រ នៅផ្នែកខាងលើ ដែលមានបង្ហួរនោម និងក្រលៀន ហើយវាមានអាការៈធ្ងន់ធ្ងរជាង។
រោគសញ្ញានៃការឆ្លងមេរោគ ផ្នែកខាងក្រោមនៃប្រព័ន្ធទឹកនោម៖
១. ក្ដៅរលាក នៅពេលនោម
២. នោមញឹក
៣. នោមចេញឈាម
៤. នោមមានពពុះ
៥. ទឹកនោមក្រម៉ៅ
៦. ទឹកនោមមានក្លិនឆួល
៧. ស្ត្រីមានឈឺឆ្អឹងត្រគៀក
៨. បុរសមានឈឺរន្ធបាត
រោគសញ្ញានៃការឆ្លងមេរោគ ផ្នែកខាងលើនៃប្រព័ន្ធទឹកនោម៖
១. ឈឺ និងទន់ នៅខ្នងខាងលើ និងចំហៀង
២. ក្ដៅរងារ
៣. ក្ដៅខ្លួន
៤. ក្អួតចង្អោរ
មូលហេតុ និងកត្តាប្រឈម៖
១. អាយុ (អាយុកាន់តែច្រើន កាន់តែងាយកើត)
២. ការធ្វើចលនាធ្លាក់ចុះ
៣. ក្រួសក្នុងតម្រងនោម
៤. ធ្លាប់ឆ្លងមេរោគ តាមប្រព័ន្ធទឹកនោមពីមុនមក
៥. ស្ទះផ្លូវទឹកនោម៖ ក្រពេញប្រូស្តាតរីកធំ ក្រួសតម្រងនោម និងជំងឺមហារីកមួយចំនួន
៦. ការប្រើបំពង់បូមទឹកនោម រយៈពេលយូរ
៧. ជំងឺទឹកនោមផ្អែម
៨. មានផ្ទៃពោះ
៩. មានទម្រង់ប្រព័ន្ធទឹកនោម ខុសប្រក្រតីតាំងពីកំណើត
១០. ប្រព័ន្ធការពារខ្សោយ
វិធីព្យាបាល៖
អ្នកគួរជួប និងព្យាបាលជាមួយវេជ្ជបណ្ឌិត៖ ដោយប្រើថ្នាំ សម្លាប់បាក់តេរី វីរុស ឬមេរោគ ទៅតាមកត្តា ដែលបង្កបញ្ហា
វិធីបង្ការ៖
១. ផឹកទឹកឲ្យបាន ៦ទៅ ៨កែវ ក្នុង ១ថ្ងៃ
២. កុំទប់នោមយូរ
៣. ជួបវេជ្ជបណ្ឌិត នៅពេលមានបញ្ហាប្រព័ន្ធនោម មុនវិវត្តបញ្ហាធ្ងន់ធ្ងរ
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង