អាហារទាំងនេះ ជួយសុខភាពធ្មេញ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-08-11

បញ្ហាធ្មេញពុក ជាបញ្ហាដែលកើតញឹកញាប់លើមនុស្សគ្រប់រូប ជាពិសេសកុមារ។ ជាធម្មតា អ្នកត្រូវសម្អាតធ្មេញ ឬមើលថែធ្មេញឱ្យបានល្អ ក្រោយពេលទទួលទានអាហារមួយចំនួន។ ក៏ប៉ុន្តែអាហារមួយចំនួនទៀត ពិតជាមានអត្ថប្រយោជន៍ សម្រាប់សុខភាពធ្មេញ តាមរយៈតួនាទីរបស់វា ក្នុងការសម្អាតបាក់តេរី និងជាតិអាស៊ីតជាប់នៅធ្មេញ។ បានទាំងញ៉ាំ បានទាំងជួយសុខភាពមាត់ធ្មេញ។ ចង់ដឹងថា មានអាហារអ្វីខ្លះ សូមអានលម្អិត។

 

អាហារ ដែលល្អ សម្រាប់សុខភាពធ្មេញ៖

. យ៉ាអួ ឈីស និងទឹកដោះគោ៖

  • សម្បូរកាល់ស្យូម ប្រូតេអ៊ីន និងប្រូប៊ីយោទិច

. បន្លែបៃតង៖

  • សម្បូរកាឡូរី វីតាមីនច្រើនប្រភេទ ជាតិរ៉ែច្រើនប្រភេទ កាល់ស្យូម អាស៊ីតហ្វូលិក និងវីតាមីន B

. ការ៉ុត៖

  • សម្បូរជាតិសរសៃ វីតាមីន C និងវីតាមីន A។ល។

. ផ្លែប៉ោម៖

  • សម្បូរជាតិទឹក ជាតិសរសៃ

. តែខ្មៅ និងតែបៃតង (គ្មានជាតិស្ករ)៖

  • ផ្ដល់សមាសធាតុ ប្រឆាំងកំណកបាក់តេរីធ្មេញ

. ប្រូតេអ៊ីនគ្មានខ្លាញ់ (សាច់ ត្រី សាច់បក្សី និងតៅហ៊ូ)

  • ផ្ទុកផូស្វ័រ និងប្រូតេអ៊ីន

. គ្រាប់ធញ្ញជាតិ៖

  • សម្បូរកាល់ស្យូម និងប្រូតេអ៊ីន និងមានកម្រិតជាតិស្ករទាប

. ប្រភេទផ្លែប៊ែរី៖

  • សម្បូរអង់តូស៊ីយ៉ានីន ដែលជួយប្រឆាំងកំណកបាក់តេរី និងមេរោគ ក៏ដូចជាបង្កធ្មេញពុក
 

 

ប្រភព៖ University of Chicago Illinois II https://www.uic.edu/ & Colgate II https://www.colgate.com/en-us

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង