មនុស្សជាច្រើន ពាក់វ៉ែនតាខ្មៅ ជាស្ទីលមួយ ហើយព្រមទាំងការពារភ្នែក ពីកម្ដៅថ្ងៃផងដែរ។ វាពិតជាត្រឹមត្រូវណាស់ ដែលអ្នកគួរពាក់វ៉ែនតាខ្មៅ នៅពេលប្រឈមនឹងកម្ដៅ UV របស់ព្រះអាទិត្យ។ វ៉ែនតាខ្មៅ ជួយឱ្យលោកអ្នកការពារភ្នែកពីកម្ដៅថ្ងៃ និងបញ្ហាភ្នែកជាច្រើន។
អត្ថប្រយោជន៍នៃការពាក់វ៉ែនតាខ្មៅ ក្រោមកម្ដៅខ្លាំង៖
១. ការពារភ្នែកពីកាំរស្មី UV ព្រោះកាំស្មីព្រះអាទិត្យ អាចបង្កជំងឺភ្នែកឡើងបាយ
២. ការពារភ្នែកពីពន្លឺពណ៌ខៀវ ចេញពីវិសាលគមព្រះអាទិត្យ (Solar Spectrum) ព្រោះវាជាអាចបង្ក ការខូចផ្នែកមួយនៃរេទីណា (Macular Degeneration)
៣. ជួយឱ្យគំហើញប្រសើរ និងមានផាសុកភាពជាងមុន ដោយអ្នកមិនត្រូវការញីភ្នែកច្រើន (បង្កដោយពន្លឺ)
៤. ជួយឱ្យភ្នែករបស់អ្នកបត់បែន បានងាយស្រួលជាមួយនឹងភាពងងឹត ព្រោះការប្រឈមនឹងពន្លឺភ្លឺខ្លាំង ធ្វើឱ្យភ្នែកពិនិត្យសម្របទៅនឹងការបើកបរ នៅពេលយប់ងងឹត៕
ប្រភព៖ Medicine Net II https://www.medicinenet.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង