Lynch Syndrome គឺជាជំងឺបន្តពូជមួយ ដែលបង្កឱ្យអ្នកជំងឺប្រឈមនឹងហានិភ័យជំងឺមហារីកច្រើនប្រភេទ មុនអាយុ ៥០ឆ្នាំ។ វេជ្ជបណ្ឌិត អាចហៅរោគសញ្ញានេះថា “Hereditary nonpolyposis colorectal cancer (HNPCC)។ រោគសញ្ញានេះ ជាមូលហេតុបង្កជំងឺមហារីកពោះវៀនធំ ៣-៥% ក្នុងសហរដ្ឋអាមេរិក។ ចង់ដឹងបន្ថែមពីរោគសញ្ញានេះ សូមអានអត្ថបទនេះលម្អិត។
មនុស្ស ដែលមានរោគសញ្ញា Lynch Syndrome ប្រឈមនឹងការកើតជំងឺមហារីកទាំងនេះ៖
១. មហារីកពោះវៀនធំ (Colorectal Cancer)៖ ៥២-៨២%
២. ជំងឺមហារីកស្រទាប់ក្នុងស្បូន (Endometrial Cancer)៖ ២៥-៦០%
៣. មហារីកក្រពះ (Stomach Cancer)៖ ៦-១៣%
៤. មហារីកអូវែ (Ovarian Cancer)៖ ៤-១២%
ប្រភេទមហារីកផ្សេងទៀត ដែលអ្នកជំងឺ Lynch Syndrome អាចប្រឈម៖
១. មហារីកថ្លើម
២. មហារីកក្រលៀន
៣. មហារីកខួរក្បាល
៤. មហារីកស្បែក
៥. មហារីកថង់ទឹកប្រមាត់
៦. មហារីកពោះវៀនតូច
៧. មហារីកផ្លូវទឹកនោម
រោគសញ្ញា៖
១. ពោះវៀនធំដុះសាច់ (មិនមែនមហារីក)
២. ឈឺពោះ
៣. អស់កម្លាំង
៤. មានហូរឈាមក្នុងពោះវៀន
៥. ស្រកទម្ងន់ដោយគ្មានមូលហេតុ
៦. ចុះខ្សោយសមត្ថភាព នៃការស្រូបយកអាហារូបត្ថម្ភពីចំណីអាហារ
៧. មានដុំសាច់ខួរក្បាលកាចសាហាវ (Glioblastoma)
មូលហេតុបង្ក និងកត្តាប្រឈម៖
មូលហេតុបង្ក គឺហ្សែន និងតំណបន្តពូជ។ ហ្សែន ដែលមានទំនាក់ទំនង នឹងរោគសញ្ញា Lynch មានដូចជា ហ្សែន MLH1 MSH2 MSH6 PNS2 និង EPCAM។ ហ្សែនទាំងនេះ ជួយជួសជុល DNA ដែលដំណើរការមិនប្រក្រតី ដែលកើតឡើងអំឡុងពេលបំបែកកោសិកា។ កំហុសក្នុង DNA អាចនាំឱ្យកោសិកាវិវត្តមិនប្រក្រតី និងមិនអាចគ្រប់គ្រងបាន ដែលជំរុញឱ្យកើតមានជំងឺមហារីក។
មនុស្សធម្មតា មានការចម្លងចំនួនពីរនូវហ្សែននីមួយៗ។ ចំណែកឯរោគសញ្ញា Lynch Syndrome វាអាចកើតមានលើមនុស្សណា ដែលដំណពូជហ្សែនកូពី ឬហ្សែនចម្លងតែមួយប៉ុណ្ណោះ នៃហ្សែនដែលមិនប្រក្រតី។
រោគសញ្ញា៖
១. សិក្សាពីប្រវត្តិជំងឺរបស់បុគ្គលផ្ទាល់ ឬរបស់គ្រួសារ (ធ្វើដោយវេជ្ជបណ្ឌិត)
២. វិភាគ DNA (ធ្វើដោយវេជ្ជបណ្ឌិត)
វិធីព្យាបាល៖
១. កាត់យកដុំសាច់ ចេញពីពោះវៀនធំ
២. វះកាត់ទាំងស្រុង ឬតាមផ្នែកនៃពោះវៀនធំ
៣. ការប្រើវិទ្យុសកម្ម ដើម្បីបំផ្លាញដុំសាច់តូចៗ
៤. ការប្រើឧបករណ៍ដែកស្ដើង ដើម្បីបាញ់ឧស្ម័នត្រជាក់ ទៅលើដុំសាច់ និងសម្លាប់កោសិកាមហារីក
៥. ការដាក់បំពង់តូច ចូលក្នុងសរសៃឈាម ដើម្បីបិទបាំងឈាមកុំឱ្យហូរចូលដុំសាច់។
វិធីបង្ការ៖
១. ថតពិនិត្យជំងឺមហារីកពោះវៀនធំ ឱ្យបានទៀងទាត់
២. គ្រប់គ្រងរបបអាហារ
៣. ធ្វើលំហាត់ប្រាណ
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង