WHO ចេញផ្សាយថា ចំនួនមនុស្សពេញវ័យអាយុ ៣០ឆ្នាំ ទៅ ៧៩ឆ្នាំ បានកើនឡើងគុណនឹងពីរ តាំងពីឆ្នាំ១៩៩០មក។ អត្រាកំណើននោះគឺ ៦៥០លាននាក់ ទៅ ១.២៨ពាន់លាននាក់។ អ្នកអាចដឹងពីសម្ពាធឈាម បានយ៉ាងងាយស្រួល តាមរយៈការវាស់សម្ពាធឈាម នៅតាមផ្ទះ ឬនៅមន្ទីរពេទ្យ គ្លីនិក ឬហ្វាម៉ាស៊ី។ ទោះបីជាបែបនេះក៏ដោយ មនុស្សប្រមាណ ៥៨០លាននាក់ មិនបានដឹងពីស្ថានភាពរបស់ខ្លួនឡើយ ព្រោះតែមិនបានធ្វើរោគវិនិច្ឆ័យ។
លោកអ្នកមានសម្ពាធឈាមខ្ពស់ ឬជំងឺលើសឈាម ប្រសិនបើសម្ពាធឈាមរបស់អ្នកគឺ៖
ផលវិបាកបង្កដោយសម្ពាធឈាមខ្ពស់៖
១. គាំងបេះដូង និងជំងឺបេះដូង
២. សាច់សរសៃឈាមខួរក្បាល និងបញ្ហាខួរក្បាល
៣. ជំងឺក្រលៀន
វិធីបង្ការសម្ពាធឈាមខ្ពស់៖
១. ធ្វើលំហាត់ប្រាណឱ្យបានយ៉ាងតិច ១៥០នាទី ក្នុង ១សប្ដាហ៍ (៣០នាទី ក្នុង ១ថ្ងៃ ៥ថ្ងៃក្នុង ១សប្ដាហ៍)
២. ជៀសវាងបារី
៣. ទទួលទានអាហារសុខភាព (បន្ថយបរិមាណសូដ្យូម អំបិល និងជាតិអាល់កុល)
៤. រក្សាទម្ងន់ក្នុងរង្វង់សុខភាព
៥. គ្រប់គ្រងស្ត្រេស
ប្រភព៖ WHO https://www.facebook.com/WHO, CDC II https://www.cdc.gov/ & WHO II https://www.who.int/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង