ការមានកម្រិតមេជីវិតឈ្មោលទាប (oligospermia) ជាបញ្ហាមួយ សម្រាប់សុខភាពមនុស្សប្រុស និងការបន្តពូជ។ កម្រិតមេជីវិតទាប មានន័យថា បុរសបញ្ចេញមេជិវិតតិច ឬបញ្ចេញទឹកកាមតិច ក្នុងពេលសម្រេចកាម។ នោះក៏មានន័យថា បុរសមានកម្រិតមេជីវិតទាបជាង ១៥លានមេជីវិត ក្នុង ១មីលីលីត្រនៃទឹកកាម។ បញ្ហានេះ អាចបង្កផលលំបាកដល់បុរស ក្នុងការបង្កកំណើត ដែលបុរស អាចនឹងបរាជ័យ ក្នុងការធ្វើឱ្យស្ត្រីមានផ្ទៃពោះ។ ការសិក្សាខ្លះ ក៏បានលើកឡើងថា បុរសដែលមានមេជីវិតទាប អាចមានសុខភាពខ្សោយ ក៏ដូចជា ប្រឈមនឹងជំងឺច្រើនប្រភេទ។
សញ្ញា បង្ហាញថា បុរសមានកម្រិតមេជីវិតទាប៖
១. មានបញ្ហាមុខងារផ្លូវភេទ (ខ្វះចំណង់ផ្លូវភេទ ឬមិនអាចរក្សាភាពរឹងនៃប្រដាប់ភេទ)
២. ឈឺ ហើម ឬមានដុំពក នៅបរិវេណប្រដាប់ភេទ
៣. រោមមុខ និងរោមដងខ្លួន តិច
៤. មានសញ្ញាក្រូម៉ូសូម ឬអរម៉ូនមិនប្រក្រតី
មូលហេតុបង្ក៖
១. អតុល្យភាពនៃអរម៉ូន
២. បញ្ហាហ្សែន
៣. ឆ្លងមេរោគ
៤. មានបញ្ហាក្នុងការបញ្ចេញទឹកកាម
៥. មានអង្គដិប្រាណ ដែលវាយប្រហារមេជីវិត
៦. មានដុំសាច់នៅបរិវេណប្រដាប់ភេទ
៧. មានពងស្វាស មិនធ្លាក់ចុះ (មួយចំហៀង ឬទាំងគូ)
៨. ខូចក្រូម៉ូសូម
៩. សរសៃពងស្វាសរីកធំ
១០. ការប្រើប្រាស់ថ្នាំវេជ្ជសាស្ត្រមួយចំនួន
១១. លើសទម្ងន់
១២. ធ្លាប់មានការវះកាត់ ដែលប៉ះពាល់ដល់ការបញ្ចេញទឹកកាម
១៣. ប្រឈមនឹងសារធាតុគីមី
១៤. ទទួលរងវិទ្យុសកម្ម ឬបច្ចេកវិទ្យាកាំរស្មីអិច
១៥. ពងស្វាសមានកម្ដៅខ្លាំង
១៦. ការប្រើប្រាស់គ្រឿងញៀន
១៧. ការជក់បារី
១៨. ស្ត្រេស ឬបាក់ទឹកចិត្ត
វិធីព្យាបាល៖
១. វះកាត់
២. ព្យាបាលការឆ្លងមេរោគ
៣. ព្យាបាលបញ្ហាផ្លូវភេទ
៤. ព្យាបាលបញ្ហាអរម៉ូន
៥. ព្យាបាលដោយបច្ចេកវិទ្យា ជំនួយការបន្តពូជ (Assisted Reproductive Technology ឬ ART)
វិធីបង្ការ៖
១. ផ្ដាច់បារី
២. កាត់បន្ថយ ឬផ្ដាច់ជាតិអាល់កុល
៣. ប្រឹក្សាជាមួយវេជ្ជបណ្ឌិត អំពីថ្នាំ ដែលអាចប៉ះពាល់
៤. រក្សាទម្ងន់រង្វង់សុខភាព
៥. ជៀសវាងកម្ដៅក្ដៅខ្លាំង
៦. គ្រប់គ្រងស្ត្រេស
៧. ជៀសវាងការប្រឈមនឹងថ្នាំកម្ចាត់សត្វល្អិត លោហធាតុ ឬសារធាតុពុលផ្សេងៗ
ប្រភព៖ Mayo Clinic II https://www.mayoclinic.org/, NHS II https://www.nhs.uk/ & BBC News II https://www.bbc.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង