ជំងឺមហារីកលំពែង ជាជំងឺកាចសាហាវ ដែលលូតលាស់ ក្នុងជាលិកាលំពែង។ កត្តាបង្កទូទៅ រួមមាន ការជក់បារី លើសទម្ងន់ មានជំងឺទឹកនោមផ្អែម ឬបញ្ហាលំពែងរ៉ាំរ៉ៃ។ល។ អ្នកជំងឺមហារីកលំពែង អាចកើតមានរោគសញ្ញាជាច្រើន ដូចជា ជំងឺខាន់លឿង ចុកពោះខ្លាំង និងស្រកទម្ងន់ ដោយគ្មានមូលហេតុ។ល។
ជំងឺមហារីកលំពែង ពិតជាពិបាក ក្នុងការតាមដាន និងធ្វើរោគវិនិច្ឆ័យ ក្នុងដំណាក់កាលដំបូងណាស់។ ប៉ុន្តែសញ្ញាមួយចំនួន ក្នុងការបញ្ចេញលាមករបស់អ្នក អាចប្រាប់ពីសញ្ញាជំងឺមហារីកលំពែង។
សញ្ញា និងបញ្ហាបញ្ចេញចោល ឬបញ្ហាពោះវៀន ដែលអាចបង្ហាញថា អ្នកមានជំងឺមហារីកលំពែង៖
១. ទល់លាមក (ពិបាកក្នុងការបញ្ចេញចោល)
២. លាមកមានពណ៌ស្លេក មានជាតិខ្លាញ់ មានក្លិនមិនល្អ និងពិបាកចុចទឹក
៣. រាករូស
៤. ដើរខ្យល់ ហើមពោះ និងឈឺជុះភ្លាមៗ ក្រោយទទួលទានអាហារ
ប្រភព៖ Pancreatic Cancer UK II https://www.pancreaticcancer.org.uk/ & NIH II https://www.cancer.gov/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង