អត្ថប្រយោជន៍ ៧យ៉ាង នៃបច្ចេកវិទ្យាឌីជីថល សម្រាប់សង្គមបច្ចុប្បន្ន

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-07-30

គ្រប់ចំណុចនៃជីវិតមនុស្ស បានជួបនូវបម្រែបម្រួល ទៅតាមបច្ចេកវិទ្យាឌីជីថល ក្នុងនោះ រួមមាន ការធ្វើដំណើរ ការងារ ការទិញឥវ៉ាន់ ប្រព័ន្ធកម្សាន្ត និងប្រព័ន្ធទំនាក់ទំនង។ល។ បច្ចេកវិទ្យាឌីជីថល បានផ្ដល់នូវភាពសម្បូរបែប ល្បឿនលឿនជាងមុន ទម្ងន់ស្រាលជាងមុន និងភាពបត់បែនជាងមុន សម្រាប់ឧបករណ៍អេឡិចត្រូនិច ឬការរស់នៅជាទូទៅ។ វាក៏បានក្លាយជាប្រភពដ៏ទូលំទូលាយ សម្រាប់រក្សាព័ត៌មាន ឯកសារ និងចំណេះដឹង ដែលយើង​អាចស្វែងរក និងដាក់តាមខ្លួនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ទាំងនេះ ជាអត្ថប្រយោជន៍ពិសេសៗ នៃបច្ចេកវិទ្យាឌីជីថល៖

. ទំនាក់ទំនងសង្គម៖

បច្ចេកវិទ្យាឌីជីថល បង្កើតភាពងាយស្រួលសម្រាប់ការទាក់ទងមិត្តភក្ដិ គ្រួសារ និងបំពេញការងារបានពីចម្ងាយ។ មនុស្សអាចផ្សារភ្ជាប់ទំនាក់ទំនង ពីតំបន់មួយ ទៅតំបន់មួយ នៅលើប្រព័ន្ធសង្គម សារសម្លេង វីដេអូ ឬរូបភាព។ល។

 

. ល្បឿននៃការធ្វើទំនាក់ទំនង៖

ល្បឿនអ៊ិនធើណែត បានពង្រីកសក្ដានុពលខ្លាំងជាងមុន ដែលជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយ ចែករំលែកព័ត៌មាន បានរហ័ស និងមានប្រសិទ្ធភាពជាងមុន។

 

. ការងារ ដែល​​មានភាបត់បែន

របៀបធ្វើការងារ ក៏បានប្រែប្រួល ទៅតាមវត្តមានរបស់បច្ចេកវិទ្យាឌីជីថល ផងដែរ។ ប្រព័ន្ធទំនាក់ទំនងល្អជាងមុន ជួយឱ្យមនុស្សអាចធ្វើការបានដោយងាយស្រួល ពោរពេញដោយភាពបត់បែន មិនថា ឧបសគ្គអ្វីនោះទេ។

 

. ឱកាសក្រេបចំណេះដឹង៖

ប្រសិនបើអ្នកអាចភ្ជាប់ ទៅនឹងប្រព័ន្ធអ៊ិនធើណែត អ្នកអាចចូលទៅរកប្រភពចំណេះដឹង ដ៏ធំមហិមា និងចម្រុះនៅក្នុងបណ្ដាគេហទំព័រ។ អ្នកអាចចូលរួមថ្នាក់រៀន និងរៀនសូត្រវិជ្ជាថ្មីៗ លើសេវាអនឡាញ ដោយងាយស្រួលបំផុត។ ម្យ៉ាងទៀត វិធីសិក្សាទាំងនេះ ក៏ល្អសម្រាប់ជនពិការផងដែរ។

 

. ស្វ័យប្រវត្តិកម្ម៖

ជាមួយបច្ចេកឌីជីថល ម៉ាស៊ីនកាន់តែមានភាពវៃឆ្លាតជាងមុន។ ដំណើរការផ្សេងៗ របស់ម៉ាស៊ីន ឬឧបករណ៍អេឡិចត្រូនិច អាចធ្វើទៅបាន ដោយស្វ័យប្រវត្តិ មិនតម្រូវឱ្យមនុស្សគ្រប់គ្រងផ្ទាល់ នោះឡើយ។

 

. ស្តុករក្សាព័ត៌មាន៖

ព័ត៌មានជាច្រើនរបស់អ្នក ដែលអាចជារូបភាព ចម្រៀង វីដេអូ ទិន្នន័យបណ្ដាញទំនាក់ទំនង ឬឯកសារផ្សេងៗ អាចស្ថិតក្នុងដៃអ្នក តាមរយៈការរក្សាទុកក្នុងឧបករណ៍អេឡិចត្រូនិច។

 

. ការគ្រប់គ្រង និងកែប្រែ៖

អ្វីដែលពិសេសមួយទៀត អំពីប្រព័ន្ធឌីជីថល គឺមនុស្សអាចគ្រប់គ្រង និងកែប្រែទិន្នន័យ ព័ត៌មានផ្សេងៗបាន។ ទិន្នន័យទាំងអស់ ដែលដំណើរការលើប្រព័ន្ធឌីជីថល សុទ្ធតែអាចគ្រប់គ្រងបាន និងកែប្រែបាន។ ឧទាហរណ៍ អ្នកអាចកែអត្ថបទ លុប ឬបន្ថែមពាក្យ ឬរូបភាពបាន។ គ្រប់យ៉ាង ស្ថិតក្នុងការគ្រប់គ្រងរបស់អ្នក៕

 

ប្រភព៖ Blog.Universal Business School II https://blog.universalbusinessschool.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង