ការព្យាបាលជំងឺមហារីក ដោយប្រើថ្នាំគីមី (Chemotherapy) ជាវីធីព្យាបាលជំងឺមហារីកមួយប្រភេទ ដែលប្រើថ្នាំមួយ ឬច្រើនប្រភេទ ដើម្បីវាយប្រហារកោសិកាមហារីក។ វាក៏អាចបង្ករោគសញ្ញាមួយចំនួន ក្រោយអ្នកជំងឺទទួលការព្យាបាល។ ក្រោយការព្យាបាល អ្នកជំងឺប្រឈមនឹងបញ្ហាស្ងួតមាត់ ប្រែប្រួលរសជាតិ ក្អួតចង្អោរ និងខ្សោយកម្លាំង។ ទោះជាបែបនេះក្ដី អ្នកជំងឺត្រូវរក្សារបបអាហារ និងទទួលទានអាហារ ដែលល្អ សម្រាប់សុខភាព។
ទាំងនេះ ជាប្រភេទអាហារល្អៗ សម្រាប់អ្នកជំងឺមហារីក ដែលព្យាបាលដោយ Chemotherapy៖
១. ធញ្ញជាតិ
២. ផ្លែប៊ឺរ
៣. ស៊ុត
៤. ស៊ុបឆ្អឹង
៥. គ្រាប់ធញ្ញជាតិ ជាពិសេសអាល់ម៉ុន
៦. គ្រាប់ល្ពៅ
៧. ស្ពៃខាត់ណា
៨. ទឹកផ្លែឈើ (ក្រឡុក)
៩. នំប៉័ង
១០. ត្រី
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង