ជំងឺមហារីកក្រពះ (Stomach Cancer ឬ Gastric Cancer) កើតមាននៅពេលកោសិកា ក្នុងស្រទាប់ក្រពះ លូតលាស់ខុសធម្មតា។ ជំងឺមហារីកក្រពះ កម្រនឹងបង្ហាញសញ្ញាព្រមាន នៅដំណាក់កាលដំបូងណាស់ ឬរោគសញ្ញារបស់វា អាចនឹងខ្វះភាពច្បាស់លាស់ ឬខុស មិនដូចការពិត។ ក៏ប៉ុន្តែ ជំងឺមហារីកក្រពះ អាចបង្ករោគសញ្ញាដំបូង នៅលើស្បែក ដែលអ្នកអាចកត់សម្គាល់បាន។
រោគសញ្ញាជំងឺមហារីក ដំណាក់កាលដំបូង នៅលើមុខ៖
ជំងឺមហារីកក្រពះ អាចបង្កជាជំងឺស្បែកកម្រ (Papuloerythroderma ឬ PEO) ដែលមានរោគសញ្ញា ដូចជា៖
១. ដុំពកទំហំតូចនៅលើស្បែក
២. មានហើមនៅលើស្បែក
៣. របកស្បែក ដងខ្លួន និងជាពិសេសផ្ទៃមុខ
រោគសញ្ញាផ្សេងៗ៖
១. បាត់បង់ចំណង់អាហារ
២. ស្រកទម្ងន់លឿន
៣. ឈឺចុកពោះ
៤. មានអារម្មណ៍មិនស្រួលក្នុងពោះ និងហើមពោះ
៥. ចុកដង្ហើម
៦. មិនរំលាយអាហារ
៧. ក្អួតចង្អោរ
៨. អេម៉ូក្លូប៊ីនទាប
ប្រភព៖ Times of India II https://timesofindia.indiatimes.com/etimes
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង