តើអ្នកស្គាល់ផ្លែ ញ ដែរ ឬទេ? ផ្លែ ញ (Noni) គឺជាផ្លែឈើមួយប្រភេទ នៅតំបន់ត្រូពិច។ ដើម និងផ្លែរបស់វា ដុះនៅក្នុងកម្អែលភ្នំភ្លើង ក្នុងអាស៊ីអាគ្នេយ៍ ជាពិសេស នៅបណ្ដុំកោះ ប៉ូលីនេស៊ី។ វាមានរសជាតិចត់ និងមានក្លិនចម្លែក។ គេនិយមយកផ្លែ ញ មកចម្រាញ់ជាភេសជ្ជៈ ហើយទទួលនូវអត្ថប្រយោជន៍សុខភាពជាច្រើនពីផ្លែ ញ។ ទាំងនេះ ជាអត្ថប្រយោជន៍ ដែលអ្នកនឹងទទួលបាន រាល់ពេលទទួលទានទឹកផ្លែ ញ។
អាហារូបត្ថម្ភនៅក្នុងផ្លែ ញ៖
១. កាឡូរី
២. កាបូអ៊ីដ្រាត
៣. ប្រូតេអ៊ីន
៤. ខ្លាញ់
៥. ស្ករ
៦. វីតាមីន C
៧. ប៊ីយ៉ូទីន
៨. ហ្វូឡាត
៩. ម៉ាញ៉េស្យូម
១០. ប៉ូតាស្យូម
១១. កាល់ស្យូម
១២. វីតាមីន E
១៣. សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម
គុណសម្បត្តិផ្លែ ញ សម្រាប់សុខភាព៖
១. អាចកាត់បន្ថយការខូចខាតកោសិកា បង្កដោយការជក់បារី
២. ជួយសុខភាពបេះដូង របស់អ្នកជក់បារី
៣. អាចបង្កើនថាមពល និងភាពរឹងមាំ ក្នុងចលនាហាត់ប្រាណ
៤. អាចកាត់បន្ថយការឈឺចាប់ របស់អ្នកជំងឺរលាកសន្លាក់
៥. ជួយបង្កើនប្រព័ន្ធភាពស៊ាំ ឱ្យកាន់តែរឹងមាំ
តើទទួលទានទឹកផ្លែ ញ បរិមាណប៉ុណ្ណា មានសុវត្ថិភាព?
ការសិក្សាបានបង្ហាញថា ទទួលទានទឹក ញ បរិមាណ ៧៥០មីលីលីត្រ ក្នុង ១ថ្ងៃ មិនបង្កបញ្ហាអ្វីនោះទេ។ ប៉ុន្តែគួរជៀសវាង ទទួលទានច្រើនហួសបរិមាណ ព្រោះវាអាចបង្ក (១) ជាតិពុលក្នុងថ្លើម (២) ជំងឺមេតាបូលីស និង (៣) ជំងឺទឹកនោមផ្អែមប្រភេទ២។
មនុស្សមួយចំនួន គួរជៀសវាង ទឹកផ្លែ ញ រួមមាន៖
១. អ្នកជំងឺក្រលៀនរ៉ាំរ៉ៃ
២. អ្នកខ្សោយក្រលៀន
៣. អ្នកទទួលថ្នាំ គ្រប់គ្រងសម្ពាធឈាម ឬថ្នាំពន្យឺតលំហូរឈាម
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង