មូលហេតុបង្កការឈឺខ្នងផ្នែកខាងលើ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-07-25

តើអ្នកធ្លាប់ឈឺខ្នងផ្នែកខាងលើ ដែរ ឬទេ? តើវាបង្កដោយមូលហេតុអ្វី? វាមិនអាចឈឺដោយឯកឯងនោះទេ។ មូលហេតុទូទៅនៃការឈឺចាប់នៅបរិវេណនេះ គឺឥរិយាបថដងខ្លួនមិនល្អ ឬសាច់ដុំតានតឹងពេក។ ប៉ុន្តែមូលហេតុបង្ក មានច្រើនទៀត ដែលអ្នកប្រហែលជាមិនដឹងនោះទេ ហើយវាអាចទាក់ទងនឹង ជំងឺមហារីកមួយប្រភេទ។ សូមអានអត្ថបទនេះ លម្អិត។

 

កត្តាបង្កការឈឺខ្នងផ្នែកខាងលើ៖

. ឈឺសាច់ដុំ បណ្ដាលមកពីឥរិយាបថ មិនល្អ

. សាច់ដុំធ្វើចលនាខ្លាំងពេក ធ្វើឱ្យសាច់ដុំកៀប ឬភាពតានតឹង

. ទទួលរងការប៉ះទង្គិច ឬរបួស

. កៀបសរសៃឆ្អឹងខ្នង

. កៀបសរសៃប្រសាទ

. ជំងឺរលាកសន្លាក់ឆ្អឹង

. ឈឺជាលិកាភ្ជាប់នៅខ្នង

. ឆ្លងមេរោគនៅឆ្អឹងខ្នង

. ជំងឺមហារីកសួត

 

វិធីបង្ការការឈឺខ្នងផ្នែកខាងលើ៖

. ប្រសិនបើអង្គុយ ឬសម្រាក អ្នកគួរឧស្សាហ៍ផ្លាស់ប្ដូរសកម្មភាព ដូចជា លាតសាច់ដុំ ឬធ្វើចលនាសាច់ដុំ ក្នុងចលនាផ្សេងៗ។

. កុំអង្គុយធ្វើការយូរពេក។ គួរសម្រាកសម្រួលសាច់ដុំខ្លះ។

. គួរចំណាយប៉ុន្មាននាទី ពត់សរសៃសាច់ដុំ ឬកម្ដៅសាច់ដុំ មុនធ្វើសកម្មភាពណាមួយ។

. មនុស្សដែលលើកទម្ងន់ធ្ងន់ៗ គួរជៀសវាង ការបត់សាច់ដុំខ្នង ឬការលើកដោយប្រើខ្នង។

. ម៉ាស្សាសាច់ដុំ ឱ្យបានញឹកញាប់ ដើម្បីសម្រួលភាពតានតឹង។

. ជៀសវាងការស្ពាយកាតាប ឬសម្ភារៈធ្ងន់ៗ នៅលើខ្នង។

. រក្សាឥរិយាបថល្អ គ្រប់ពេល (ដើរ ឬអង្គុយ មានដងខ្លួនត្រង់)

 

ប្រភព៖ Medical News Today II https://www.medicalnewstoday.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង