មានរោគសញ្ញាទាំងនេះ ថ្លើមអាចមានជាតិពុល

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-07-23

ថ្លើមរបស់អ្នក អាចប្រឈមនឹងការកើតមានបញ្ហាជាច្រើន។ ជំងឺជាតិពុលក្នុងថ្លើម (Hepatotoxicity) គឺជាជំងឺថ្លើមមួយប្រភេទ ដែលអាចបង្ករោគសញ្ញាធ្ងន់ធ្ងរ ឬធ្វើឱ្យខូចថ្លើម ប្រសិនបើអ្នកមិនយកចិត្តទុកដាក់។ តើអ្នកចង់ដឹងថា វាបង្កដោយមូលហេតុអ្វី និងមានរោគសញ្ញាបែបណានោះទេ? សូមអានអត្ថបទនេះលម្អិត។

 

មូលហេតុបង្ក និងកត្តាប្រឈម៖

. ការប្រើថ្នាំវេជ្ជសាស្ត្រ ជាច្រើនប្រភេទ

. ការប្រើថ្នាំគីមី ព្យាបាលជំងឺមហារីក

. អាហារបំប៉នធ្វើពីរុក្ខជាតិ មួយចំនួន

. ការប្រឈមនឹងសារធាតុពុល

. អ្នកទទួលទានជាតិអាល់កុល ក្នុងពេលអ្នកទទួលទានថ្នាំវេជ្ជសាស្ត្រ

 

រោគសញ្ញា៖

. ក្ដៅខ្លួន

. រាករូស

. ទឹកនោមក្រម៉ៅ

. រមាស់

. មានជំងឺខាន់លឿង

. ឈឺក្បាល

. មិនឃ្លានអាហារ

. ក្អួតចង្អោរ

. ឈឺពោះ

១០. ស្រកទម្ងន់

១១. លាមកមានពណ៌ស ឬប្រផេះ

 

រោគវិនិច្ឆ័យ៖

. តេស្តឈាម

. ពិនិត្យអ៊ុលត្រាសោន

. ពិនិត្យ CT ស្កេន

. ធ្វើកោសល្យវិច័យថ្លើម (កាត់យកជាលិកាថ្លើម)

 

វិធីព្យាបាល៖

. បញ្ឈប់កត្តាបង្កដូចជា (១) ថ្នាំវេជ្ជសាស្ត្រមួយចំនួន (២) អាហារបំប៉នរុក្ខជាតិ និងសារធាតុពុលមួយចំនួន និង (៣) គ្រឿងស្រវឹង។

. ប្រើថ្នាំប្រឆាំងទល់នឹង ថ្នាំ Acetaminophen

. ទទួលការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនិក

. វះកាត់ផ្លាស់ប្ដូរថ្លើម (ករណីធ្ងន់ធ្ងរ)

 

វិធីបង្ការ៖

. ប្រើថ្នាំវេជ្ជសាស្ត្រណា ដែលចាំបាច់ និងមានការណែនាំពីវេជ្ជបណ្ឌិតជាក់លាក់

. កុំទទួលទានអាហារបំប៉ន ដែលមានសារជាតិ ដែលអាចបំពុលថ្លើម

. ប្រសិនបើអ្នកប្រើថ្នាំ Acetaminophen ច្រើន សូមកុំផឹកជាតិអាល់កុល

. អនុវត្តវិធីសុវត្ថិភាព ឱ្យបានល្អត្រឹមត្រូវ នៅពេលប្រឈមនឹងសារធាតុពុល គីមី

 

ប្រភព៖ WebMD II https://www.webmd.com/ & Mayo Clinic II https://www.mayoclinic.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង