ស្វែងយល់ ពីការតេស្តពិនិត្យ មុខងារសួត

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-07-22

ការធ្វើតេស្តពិនិត្យមុខងារសួត (Pulmonary function tests) ជាប្រភេទតេស្តច្រើនវិធី ប្រើសម្រាប់តេស្តពិនិត្យមើលថា មុខងាររបស់សួត ដំណើរការល្អបែបណា។ តេស្តនេះ ដើម្បី​វាស់បរិមាណខ្យល់ ដែលសួត អាចរក្សាផ្ទុកបាន។ ម្យ៉ាងទៀត គឺវាវាស់មើលថា មនុស្សម្នាក់ អាចប្រើកម្លាំងបញ្ចេញខ្យល់ឱ្យអស់ពីសួតបានប៉ុណ្ណា។

 

វិធីតេស្តមុខងារសួត មានច្រើនប្រភេទ រួមមាន៖

. Spirometry

  • ថតពិនិត្យស្វែងរកជំងឺ ដែលប៉ះពាល់បរិមាណសួត
  • ថតរកមើលជំងឺ ដែលប៉ះពាល់ដល់ផ្លូវដង្ហើម ដូចជា ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) ឬជំងឺហឺត

 

. វិធីតេស្តបរិមាណសួត ឬ Lung volume testing

  • វាស់បរិមាណខ្យល់ នៅក្នុងសួត
  • មានភាពច្បាស់លាស់ជាង Spirometry

 

. Diffusing Capacity

  • តេស្តមើលថា អុកស៊ីសែន ចូលទៅក្នុងចរន្តឈាម បានងាយស្រួលប៉ុណ្ណា

 

. Exercise Testing

  • តេស្ត ដើម្បីផ្ដល់ជំនួយ ដល់ការវិភាគមូលហេតុបង្កបញ្ហាដង្ហើមខ្លី

 

. វីធីតេស្តផ្សេងៗ សម្រាប់ស្វែងរកជំងឺហឺត

 

តើអ្នកត្រូវរំពឹងអ្វីខ្លះ សម្រាប់ការធ្វើតេស្តមុខងារសួត?

. ការធ្វើតេស្ត គ្មានការឈឺចាប់នោះទេ

. ព្យាយាមដកដង្ហើមចេញចូល ឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យផ្លូវដង្ហើុមបំពេញមុខងារបានពេញលេញ (នៅពេលធ្វើតេស្ត)

. ការធ្វើតេស្ត អាចធ្វើឡើងដដែលៗ ច្រើនដង ដើម្បីធានាភាពត្រឹមត្រូវនៃលទ្ធផល

. ក្រោយការធ្វើតេស្ត អ្នកគួរទទួលទានថ្នាំវេជ្ជសាស្ត្រ ជារៀងរាល់ថ្ងៃ

. ផ្ដាច់ជក់បារី រយៈពេលយ៉ាងតិច ៦ម៉ោង មុនធ្វើតេស្ត

. ប្រសិនបើអ្នកប្រើឧបករណ៍ជំនួយដង្ហើម ឬឧបករណ៍ហឺត អ្នកត្រូវផ្អាកប្រើរយៈពេល ៨ម៉ោង មុនធ្វើតេស្ត

. ធ្វើតាមការណែនាំរបស់អ្នកផ្ដល់សេវាសុខាភិបាល

 

តើវាមានហានិភ័យអ្វីដែរ ឬទេ?

ដើម្បីធ្វើតេស្តសួត អ្នកត្រូវយល់ និងធ្វើតាមការណែនាំឱ្យបានត្រឹមត្រូវ។ ផ្ទុយទៅវិញ សម្រាប់ការធ្វើតេស្តប្រភេទ Exercise Testing មនុស្សមួយចំនួន មិនគួរធ្វើតេស្តនោះទេ។ ក្រុមមនុស្សទាំងនោះ គឺមនុស្ស ដែលមាន៖

. ជំងឺគាំងបេះដូង ឬជំងឺដាច់សរសៃឈាម ក្នុងរយៈពេល ៣ខែចុងក្រោយ

. មានបញ្ហាសរសៃឈាម

. មានរបួសក្បាលធ្ងន់ធ្ងរ

. ទើបទទួលការវះកាត់ភ្នែកថ្មីៗ

. មានបញ្ហាច្របូកច្របល់ និងច្រឡំច្រើន

 

ប្រភព៖ American Lung Cancer II https://www.lung.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង