ផលវិបាក ក្នុងការគ្រប់គ្រងលំហូរទឹកនោម ឬបញ្ហានោមខ្សោយ (Urinary Hesitancy) មានទំនាក់ទំនងនឹងសុខភាពរបស់អ្នក។ បញ្ហានោមខ្សោយ អាចកើតឡើងលើមនុស្សគ្រប់វ័យ ប៉ុន្តែបុរស ដែលមានវ័យចាប់ពីអាយុ ៤៥ឆ្នាំឡើងទៅ តែងប្រឈមនឹងបញ្ហានេះ ខ្លាំងបំផុត។ បញ្ហានោមខ្សោយ អាចវិវត្តបន្តិចម្ដងៗ ប្រសិនបើមិនព្យាបាល វានឹងឈានដល់ចំណុចមួយ ដែលអ្នកមិនអាចបញ្ចេញទឹកនោមបាន (Urine Retention)។ ប៉ុន្តែតើអ្នកដឹង ឬអត់ថា មូលហេតុអ្វី បង្កឱ្យអ្នកនោមខ្សោយ?
មូលហេតុបង្កនៃបញ្ហានោមខ្សោយ៖
១. បញ្ហារីកក្រពេញប្រូស្តាត
២. ប្លោកនោមមិនសកម្ម (សាច់ដុំប្លោកនោមមានបញ្ហា)
៣. ស្ទះបំពង់បង្ហូរនោម (អាចជាដុំមហារីក)
៤. ខូចសរសៃប្រសាទ
៥. ការវះកាត់
៦. ឆ្លងមេរោគ
៧. ថ្នាំវេជ្ជសាស្ត្រមួយចំនួន
វិធីព្យាបាលបញ្ហានោមខ្សោយ៖
១. ព្យាបាលដោយប្រើថ្នាំ
២. ព្យាបាលដោយវះកាត់
៣. ព្យាបាលដោយវិធីដោយខ្លួនឯង៖
ប្រភព៖ Advanced Urology Institute II https://www.advancedurologyinstitute.com/ & Healthline II https://www.healthline.com/health/urination-difficulty-with-flow
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង