តើជំងឺរីកប៉ោងសរសៃឈាម គឺជាជំងឺអ្វី?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-07-01

ជំងឺរីកប៉ោងសរសៃឈាម គឺជាជំងឺម្យ៉ាង ដែលកើតមានកូឡេស្តេរ៉ូល កកស្ទះក្នុងសរសៃឈាម បង្កឱ្យសរសៃឈាមឡើងរឹង និងរួមតូច។ ជាភាសាអង់គ្លេស វាមានឈ្មោះថា Arteriosclerosis ឬ Atherosclerotic Cardiovascular Disease។ ជំងឺរីកប៉ោងសរសៃឈាម ជាមូលហេតុទូទៅនៃជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាម និងជំងឺសរសៃឈាមផ្សេងៗ។ សូមស្វែងយល់បន្ថែម ក្នុងអត្ថបទខាងក្រោម។

 

មូលហេតុបង្ក៖

. ជាតិកូឡេស្តេរ៉ូលខ្ពស់

. សម្ពាធឈាមខ្ពស់

. ជំងឺរលាក

. បញ្ហាលើសទម្ងន់

. ជក់បារី

 

រោគសញ្ញា៖

. គាំងបេះដូង (រោគសញ្ញាធ្ងន់ធ្ងរ)

. ជំងឺដាច់សរសៃឈាម (រោគសញ្ញាធ្ងន់ធ្ងរ)

 

រោគសញ្ញាទាក់ទងនឹងសរសៃឈាមបេះដូង៖

. ចង្វាក់បេះដូងលោតញាប់ (Arrhythmia)

. ឈឺ ឬតានតឹងផ្នែកខាងលើ នៃរាងកាយ (Angina) រួមមាន ទ្រូង ដៃ ក ឬចង្កា

. ដង្ហើមខ្លី

 

រោគសញ្ញាទាក់ទងនឹងសរសៃឈាម ដែលនាំឈាមទៅខួរក្បាល៖

. ស្ពឹកដៃជើង

. ពិបាកធ្វើការនិយាយ ឬស្វែងយល់ពីអ្វីដែលអ្នកដទៃនិយាយ

. ធ្លាក់សាច់ដុំមុខ

. ខ្វិន

. ឈឺក្បាលធ្ងន់ធ្ងរ

. ភ្នែកមួយចំហៀង ឬទាំងគូមើលមិនបានល្អ

 

រោគសញ្ញាទាក់ទងនឹងសរសៃដៃ ជើង និងឆ្អឹងត្រគាក៖

. ឈឺជើងក្នុងពេលដើរ

. ស្ពឹក

 

កត្តាប្រឈម៖

. ដុះក្បាលពោះ លើសជាតិខ្លាញ់

. ទឹកនោមផ្អែម

. ទទួលទានជាតិអាល់កុលច្រើន

. សម្ពាធឈាមខ្ពស់

. ជាតិកូឡេស្តេសរ៉ូលខ្ពស់

. មិនញ៉ាំបន្លែផ្លែឈើ

. មិនហាត់ប្រាណទៀតទាត់

. ជក់បារី

. ស្ត្រេស

 

ផលវិបាក៖

. ហើមសរសៃឈាម (Aneurysms)

. ឈឺ ឬតានតឹងផ្នែកខាងលើ នៃរាងកាយ (Angina)

. ជំងឺក្រលៀនរ៉ាំរ៉ៃ

. ជំងឺសរសៃឈាមបេះដូង

. ជំងឺគាំងបេះដូង

. ជំងឺខ្សោយបេះដូង

. ជំងឺដាច់សរសៃឈាម

. ចង្វាក់បេះដូង មិនប្រក្រតី

 

វិធីព្យាបាល៖

. ទទួលរបបអាហារល្អ សម្រាប់សុខភាព

. ហាត់ប្រាណ

. ជៀសវាងបារី

. រក្សាទម្ងន់រង្វង់សុខភាព

. កំណត់ជាតិអាល់កុល ឱ្យបានទាប

. គ្រប់គ្រងស្ត្រេស

. គេងឱ្យបានគ្រប់គ្រាន់

. ប្រើថ្នាំវេជ្ជសាស្ត្រ រួមមាន ថ្នាំគ្រប់គ្រងកូឡេស្តេរ៉ូល និងថ្នាំគ្រប់គ្រងសម្ពាធឈាម -ល-

. តិចនិចវេជ្ជសាស្ត្រ៖

  • ការដាក់បំពង់តូច ចូលថតមើលសរសៃដៃ ឬសរសៃជើង (វិធី Angiography) និងប្រើបំពង់បូមខ្យល់ដើម្បីសរសៃឈាម ដែលស្ទះ (វិធី Stenting)
  • ការវះកាត់
  • ការយកកំណកជាតិកូឡេស្តេរ៉ូល ចេញពីសរសៃឈាម (Endarterectomy)
  • ការប្រើថ្នាំបំបាត់កំណកឈាម ដែលបិទបាំងសរសៃឈាម

 

វិធីបង្ការ៖

. រស់នៅដោយមានសុខភាពល្អ

. ប្រើថ្នាំគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលក្នុងឈាម

. ព្យាបាលបញ្ហា ឬជំងឺពាក់ព័ន្ធផ្សេងៗ

 

ប្រភព៖ WebMD II https://www.webmd.com/, NIH II https://www.nhlbi.nih.gov/ & Cleveland Clinic II https://my.clevelandclinic.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង