ជំងឺមហារីកក្រពះ (Stomach Cancer ឬ Gastric Cancer) គឺជាមហារីក ដែលកើតឡើង នៅពេលកោសិកានៅផ្នែកណាមួយនៃក្រពះ លូតលាស់ និងបែងចែកខ្លួន ខុសប្រក្រតី។ ដុំសាច់ អាចលូតលាស់នៅលើក្រពះ មិនរើសទីតាំងនោះទេ ប៉ុន្តែជាញឹកញាប់ វាចាប់ផ្ដើមកើតនៅជាលិកាក្រពេញ ដែលស្ថិតនៅផ្នែកខាងក្នុងនៃក្រពះ។ អត្ថបទនេះ នឹងបកស្រាយលម្អិតអំពីជំងឺមហារីកក្រពះ។
រោគសញ្ញា៖
១. មានអារម្មណ៍ឈឺចុក ឬក្ដៅរលាក នៅក្នុងពោះ
២. ចុកដង្ហើម ឬមិនអាចរំលាយអាហារ
៣. មានអារម្មណ៍ថា ញ៉ាំឆ្អែតណែន ទោះញ៉ាំបានតិចក្ដី
៤. ក្អួតចង្អោរ
៥. បាត់បង់ចំណង់អាហារ ឬស្រកទម្ងន់
៦. ហើមពោះ
៧. អស់កម្លាំងខ្សោយ មិនដឹងមូលហេតុ
៨. ក្អួតចេញឈាម
៩. មុខឡើងពណ៌ក្រម៉ៅ
កត្តាបង្ក៖
១. ប្រើថ្នាំជក់
២. មានអាយុលើស ៦០ឆ្នាំ
៣. ឆ្លងមេរោគ Helicobacter pylori
៤. របបអាហារមានផ្សែងខ្លាំង ជ្រក់ ប្រឡាក់អំបិល និងខ្វះបន្លែផ្លែឈើ
៥. ជាតិអាល់កុល
៦. លើសទម្ងន់
៧. ខ្វះឈាមក្រហម
៨. រលាកក្រពះរ៉ាំរ៉ៃ
៩. សមាជិកគ្រួសារមានជំងឺមហារីកក្រពះ
១០. វះកាត់ផ្នែកណាមួយនៃក្រពះ ដើម្បីព្យាបាលដំបៅ (រយៈពេលប្រហែល ២០ឆ្នាំក្រោយការវះកាត់)
១១. បញ្ហាហ្សែនមិនប្រក្រតី
ការធ្វើរោគវិនិច្ឆ័យ៖
១. តេស្តដោយវិធីអង់ដូស្កូប
២. ការធ្វើកោសល្យវិច័យ
៣. តេស្តអង់ដូស្កូប ជាមួយនឹងអ៊ុលត្រាសោន
៤. CT ស្កេន
៥. PET ស្កេន
៦. តេស្តឈាម
៧. ស្កេនឆ្អឹង
វិធីព្យាបាល៖
១. វះកាត់
២. ប្រើថ្នាំគីមី (ដំណាក់កាល ក្រោយការវះកាត់)
៣. ព្យាបាលដោយកាំរស្មី
៤. ប្រើថ្នាំវាយប្រហារកោសិកា
៥. ប្រើថ្នាំពង្រឹងប្រព័ន្ធស៊ាំ ប្រឆាំងនឹងជំងឺមហារីក
៦. ទទួលសេវាថែទាំពិសេស ប្រឆាំង និងការពាររោគសញ្ញាមហារីក
វិធីបង្ការ៖
១. រក្សាទម្ងន់ ក្នុងរង្វង់សុខភាព
២. ទទួលរបបអាហារសម្បូរទៅដោយ បន្លែផ្លែឈើ
៣. កាត់បន្ថយអាហារជាតិផ្សែង និងអាហារប្រៃៗ
៤. ផ្ដាច់បារី
៥. ពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិត
៦. ព្យាបាលការឆ្លងមេរោគ Helicobacter pylori
ប្រភព៖ Cancer Council II https://www.cancer.org.au/ & Mayo Clinic II https://www.mayoclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង