អត្ថប្រយោជន៍សុខភាពសម្បូរបែបរបស់ផ្លែទៀប

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-06-21

ផ្លែទៀប ជាផ្លែឈើមួយប្រភេទ ដែលពេញនិយម សម្រាប់ប្រជាជនកម្ពុជា ព្រោះរសជាតិដ៏ឆ្ងាញ់របស់វា។ អ្វីដែលកាន់តែពិសេសនោះ គឺអ្នកទទួលទានផ្លែទៀប អាចទទួលបានអត្ថប្រយោជន៍ជាច្រើន។ ផ្លែទៀបសម្បូរនូវជាតិសរសៃវីតាមីនច្រើនប្រភេទ ជាតិរ៉ែ និងផ្ដល់ការគាំទ្រដល់ប្រព័ន្ធភាពស៊ាំ បញ្ហារលាក សុខភាពភ្នែក និងសុខភាពបេះដូង។

 

ទាំងនេះ ជាអត្ថប្រយោជន៍សុខភាព ទាំង ៨ របស់ផ្លែទៀប៖

. សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម

ក្នុងផ្លែទៀប មានអាស៊ីត Kaurenoic សារធាតុ Flavonoids សារធាតុ Carotenoids និងវីតាមីន C ដែលមានប្រសិទ្ធភាពខ្ពស់ប្រឆាំងអុកស៊ីតកម្ម។

 

. ជួយលើកអារម្មណ៍

វីតាមីន B6 ជាច្រើន ក្នុងផ្លែទៀប មាននាទីសំខាន់ ក្នុងការបង្កើតភ្នាក់ងារបញ្ជូនសារ ក្នុងប្រព័ន្ធប្រសាទ រួមមាន សេរេតូនីន និងដូប៉ាមីន។ សមាសធាតុទាំងនេះ ជួយឱ្យអារម្មណ៍ដំណើរការបានល្អ។

 

. ជួយដល់សុខភាពភ្នែក

ផ្លែទៀប មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម Lutein ដែលជួយដល់គំហើញរបស់ភ្នែក ដោយប្រឆាំងនឹងរ៉ាឌីកាល់សេរី។

 

. បង្ការការឡើងសម្ពាធឈាម

វាសម្បូរនូវសារធាតុចិញ្ចឹម រួមមាន ប៉ូតាស្យូម និងម៉ាញ៉េស្យូមផងដែរ ដែលជួយឲឈាមដើរបានល្អ។ សារធាតុទាំងនេះ ជួយបន្ទាបសម្ពាធឈាម និងកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺដាច់សរសៃឈាម។

 

. បង្កើនមុខងាររំលាយអាហារ

ជាតិសរសៃក្នុងផ្លែទៀប ជួយឱ្យកាកសំណល់ដំណើរការបានល្អ ហើយវាក៏អាចចិញ្ចឹមបាក់តេរីល្អៗ ដែលមាននៅក្នុងពោះវៀន។ នោះនាំឱ្យពោះវៀនមានចលនាល្អ និងប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។

 

. ផ្ទុកនូវសារធាតុប្រឆាំងជំងឺមហារីក

សារធាតុ Flavonoids ក្នុងផ្លែទៀប រួមមាន catechin epicatechin និង epigallocatechin ត្រូវបានគាំទ្រដោយការសិក្សាថា មានសមត្ថភាពប្រឆាំងការលូតលាស់កោសិកាមហារីក។

 

. ប្រឆាំងបញ្ហារលាក

ផ្លែទៀប មានផ្ទុកអាស៊ីត Kaurenoic ដែលប្រឆាំងបញ្ហារលាកច្រើនប្រភេទ ក៏ដូចជា ជួយទប់ស្កាត់ជំងឺបេះដូង និងជំងឺមហារីក

 

. ជួយគាំទ្រប្រព័ន្ធភាពស៊ាំ

វីតាមីន C នៅក្នុងផ្លែទៀប ជាបង្គោលនៃការគាំទ្រប្រព័ន្ធស៊ាំ និងជួយរាងកាយប្រឆាំងមេរោគឆ្លង និងជំងឺផ្សេងៗ៕

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង