រដូវវស្សា ឈានចូលមកដល់ ជំងឺគ្រុនឈាម គឺជាបញ្ហាសុខភាពធ្ងន់ធ្ងរ និងចម្បង ដែលគួរយកចិត្តទុកដាក់។ ជំងឺគ្រុនឈាមជាជំងឺបង្កដោយមូសខាំ។ ទូទាំងសកល ករណីជំងឺគ្រុនឈាម កើតមានរាប់លានករណីក្នុង ១ឆ្នាំៗ។ កាលពីថ្មីៗនេះ ក្រសួងសុខាភិបាល បានប្រកាសថា ស្ថានភាព និងករណីជំងឺគ្រុនឈាម ក្នុងប្រទេសកម្ពុជា បានកើនឡើងជាង ១០០% ធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២២ នេះ។ ទាំងនេះ ជារោគសញ្ញា និងគន្លឹះពិសេសៗ ដើម្បីការពារជំងឺគ្រុនឈាម ដែលគួរស្វែងយល់។
រោគសញ្ញាជំងឺគ្រុណឈាម កម្រិតស្រាល (ចន្លោះពី ២ ទៅ ៧ថ្ងៃ)៖
១. កម្ដៅខ្លួន ៤០អង្សារសេ
២. ឈឺក្បាលខ្លាំង
៣. ឈឺផ្នែកខាងក្រោយ នៃភ្នែក
៤. ឈឺសាច់ដុំ និងសន្លាក់
៥. ក្អួតចង្អោរ
៦. ហើមកូនកណ្ដុរ
៧. ឡើងកណ្ដួលលើស្បែក
រោគសញ្ញាជំងឺគ្រុនឈាមធ្ងន់ធ្ងរ (ចន្លោះពី ៣ ទៅ ៧ថ្ងៃ ក្រោយចេញរោគសញ្ញា)៖
១. កម្ដៅខ្លួន ៣៨អង្សារសេ (កម្ដៅធ្លាក់ចុះ តែធ្ងន់ធ្ងរ)
២. ឈឺពោះធ្ងន់ធ្ងរ
៣. ក្អួតចង្អោរជាបន្តបន្ទាប់
៤. ដង្ហើមដង្ហក់
៥. ឈាមអញ្ចាញធ្មេញ និងច្រមុះ
៦. ខ្សោយកម្លាំង
៧. សម្រាកមិនបាន
៨. ថ្លើមរីក
៩. មានឈាមក្នុងកម្អួត និងលាមក
១០. ហូរឈាមក្រោមស្បែក ចេញជាស្នាមរបួស
កត្តាប្រឈម៖
១. អ្នករស់នៅ ឬធ្វើដំណើរក្នុងតំបន់ត្រូពិក៖ តំបន់អាស៊ីអាគ្នេយ៍ កោះប៉ាស៊ីហ្វិកខាងលិច អាមេរិកឡាទីន និងអាហ្វ្រិក
២. អ្នកធ្លាប់មានជំងឺគ្រុនឈាមពីមុនមក (លាប់)
វិធីព្យាបាល៖
១. ចាក់វ៉ាក់សាំងប្រឆាំងជំងឺគ្រុនឈាម
២. ទទួលការព្យាបាលនៅមន្ទីរពេទ្យ ទាន់វេលា (ក្នុងស្ថានភាពស្រាល)
វិធីបង្ការ៖
១. ជៀសវាង កុំឲមានមូសខាំ
២. នៅកន្លែង ដែលមានម៉ាស៊ីនត្រជាក់ ឬមានការបិទបាំងជិត
៣. ស្លៀកសម្លៀកបំពាក់ ជិតៗ
៤. ប្រើផលិតផលបណ្ដេញមូស
៥. កម្ចាត់ទីតាំងកកើតមូស
ប្រភព៖ ក្រសួងសុខាភិបាលកម្ពុជា II, Mayo Clinic II https://www.mayoclinic.org/ & WHO II https://www.who.int/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង