កាលពីថ្មីៗនេះ ការសាកល្បងថ្នាំព្យាបាលជំងឺមហារីកពោះវៀនធំ ត្រូវបានសម្រេច និងទទួលលទ្ធផលដ៏អស្ចារ្យ។ អ្នកស្រាវជ្រាវ និងវេជ្ជបណ្ឌិត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បច្ចុប្បន្ន ថ្នាំនេះ កំពុងទទួលបានចំណាប់អារម្មណ៍ គួរឲកត់សម្គាល់។ នេះគឺជាលើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រនៃការព្យាបាលជំងឺមហារីក ដែលកោសិកាមហារីក ត្រូវបានកម្ចាត់ ១០០%។
តើនរណា ជាអ្នកបង្កើតឱសថ Dostarlimab?
Dostarlimab ជាផលិតផលរបស់ក្រុមហ៊ុនជីវបច្ចេកវិទ្យា នៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក មានឈ្មោះថា Tesaro។ សព្វថ្ងៃ Tesaro ស្ថិតក្រោមក្រុមហ៊ុន GlaxoSmithKline។ Dostarlimab ក៏ត្រូវបានគេស្គាល់ ក្នុងឈ្មោះយីហោ Jemperli ផងដែរ។
អង្គបដិប្រាណប្រដូច (Monoclonal Antibodies) របស់ Dostarlimab
Dostarlimab មានអង្គបដិប្រាណប្រដូច ដែលគេបង្កើតឡើង ក្នុងបន្ទប់ពិសោធន៍ សម្រាប់វាយប្រហារជំងឺជាក់លាក់មួយ។ Dostarlimab ត្រូវបានគេបង្កើតឡើង ដើម្បីឃាត់ប្រូតេអ៊ីនមួយប្រភេទ ដែលមានទំនាក់ទំនងនឹងកោសិកាមហារីក ឈ្មោះថា PD-1។
តើអង្គបដិប្រាណប្រដូច ជាអ្វី?
អង្គបដិប្រាណប្រដូច (Monoclonal Antibody) គឺជាប្រូតេអ៊ីនមួយប្រភេទ ដែលគេបង្កើតក្នុងមន្ទីរពិសោធន៍ ហើយគេអាចប្រើវា សំដៅរកកោសិកាមហារីក បង្ការកោសិកានោះ ពីការលូតលាស់។ អង្គបដិប្រាណប្រដូច មានភាពពេញនិយម ហើយគេស្គាល់ច្រើនរយៈពេល ២ឆ្នាំចុងក្រោយនេះ តាមការព្យាបាលជំងឺកូវីដ១៩។
ការប្រើប្រាស់ Dostarlimab៖
យោងតាមការសិក្សា អ្នកជំងឺមហារីកពោះវៀនធំ ត្រូវបានគេផ្ដល់ឲអ្នកជំងឺលេប រយៈពេល ៣សប្ដាហ៍ម្ដង រយៈពេល ៦ខែ៕
ប្រភព៖ NDTV II https://www.ndtv.com/, NBC New York II https://www.nbcnewyork.com/ & NIH II https://www.cancer.gov/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង