សូម្បីតែវេជ្ជបណ្ឌិត ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវលទ្ធផលសាកល្បងថ្នាំព្យាបាលមួយប្រភេទនេះ ព្រោះវាអាចព្យាបាលជំងឺមហារីកពោះវៀនធំ បាន ១០០ភាគរយ។ ថ្នាំនេះ បានព្យាបាលអ្នកជំងឺមហារីក ចំនួន ១៨នាក់ ឲ្យជាសះស្បើយពីជំងឺមហារីកពោះវៀនធំ ក្នុងរយៈពេល ១ឆ្នាំ ក្រោយប្រើប្រាស់ឱសថនេះ។
ឱសថ Dostarlimab ជាថ្នាំ ដែលមានផ្ទុកម៉ូលេគុល បង្កើតក្នុងបន្ទប់ពិសោធន៍ ហើយម៉ូលេគុលនោះ មាននាទីចូលមកជំនួសអង្គបដិប្រាណ ក្នុងរាងកាយមនុស្ស។ វាជារបកគំហើញដ៏អស្ចារ្យមួយ ធ្វើឲ្យវេជ្ជបណ្ឌិត នឹកថ្លែងមិនដល់។ អ្នកជំងឺមហារីកពោះវៀនធំទាំង ១៨នាក់ ដែលបានចូលរួមសាកល្បង ត្រូវបានព្យាបាលជាសះស្បើយ ១០០ភាគរយពីជំងឺមហារីក តាមរយៈការប្រើឱសថ Dostarlimab។
រាងកាយរបស់អ្នកជំងឺទាំងនោះ ត្រូវបានគេធ្វើតេស្ត ឆ្លងកាត់ការតេស្តដងខ្លួន តេស្តអង់ដូស្កូប ស្កេន PET និងស្កេន MRI លើប៉ុន្តែវេជ្ជបណ្ឌិត រកមិនឃើញដាន ឬសញ្ញាជំងឺមហារីកសោះឡើយ។ នេះគឺជាលើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រនៃជំងឺមហារីក។
គួរបញ្ជាក់ផងដែរថា អ្នកជំងឺមហារីកពោះវៀនធំ ទាំង ១៨នាក់ បានទទួលការព្យាបាលពីមុនមកផងដែរ។ ក្នុងនោះ មានដូចជា ការព្យាបាលដោយប្រើថ្នាំគីមី ការប្រើវិទ្យុកម្ម និងការវះកាត់។ វិធីវះកាត់ អាចបង្កជាបញ្ហា ឬកំហូចពោះវៀន ប្រព័ន្ធទឹកនោម ក៏ដូចជា មុខងារផ្លូវភេទ។ អ្នកជំងឺទាំងនោះ ត្រូវបានគេ រំពឹងរង់ចាំទទួលការព្យាបាលជំហានបន្ទាប់ ប៉ុន្តែព្រោះឱសថនេះ គេមិនត្រូវការការព្យាបាលបន្តទៀតឡើយ៕
ប្រភព៖ Ladbible II https://www.ladbible.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង