តើជំងឺមហារីកសួត បង្ករោគសញ្ញាបែបណា?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-06-01

តើអ្នកដឹងទេថា មនុស្សដែលមានជំងឺមហារីកសួត មានរោគសញ្ញាអ្វីខ្លះ? ការយល់ដឹងអំពីរោគសញ្ញា អាចជួយការពារអាយុជីវិត និងការពារពី​ហានិភ័យធ្ងន់ធ្ងរ។ ប៉ុន្តែជំងឺមហារីកសួត ដំណាក់កាលដំបូង មិនបង្ហាញរោគសញ្ញានោះទេ។ នៅពេលចេញរោគសញ្ញា ភាគច្រើនវាចាប់ផ្ដើមលូតលាស់ខ្លាំង នៅលើសួត និងអាចឆ្លងទៅសរីរាង្គផ្សេងទៀត។

 

ជំងឺមហារីកសួត មាន ២ប្រភេទគឺ៖

១. ជំងឺមហារីកសួត កោសិកាតូច (Small Cell)៖ ជាប្រភេទដែលកាចសាហាវជាងគេ ព្រោះវាលូតលាស់ និងសាយភាយរហ័ស

២. ជំងឺមហារីកសួត កោសិកាមិនតូច (Non-small Cell)៖ ជាប្រភេទ ដែលកើតមានញឹកញាប់បំផុត

 

ឈ្មោះរបស់ប្រភេទទាំង ២នេះ ត្រូវបានគេដាក់ទៅតាមប្រភេទកោសិកា ក្នុងមហារីក និងរូបរាងរបស់វា ក្នុងមីក្រូស្កូប។

 

កត្តាប្រឈមនឹង​ការកើតជំងឺមហារីកសួត៖

១. ជក់បារី ឬទទួលផ្សែងបារី

២. ប្រឈម​នឹង​សារធាតុ Radon

៣. គ្រួសារ មានប្រវត្តិជំងឺមហារីកសួត

៤. ឆ្លងជំងឺ HIV

៥. ប្រឈមនឹងសារជាតិគីមី ដែលមានគ្រោះថ្នាក់

៦. ប្រឈមនឹងខ្យល់ពុល

 

រោគសញ្ញាជំងឺមហារីកសួត (ដំណាក់កាលដំបូង គ្មានរោគសញ្ញាទេ)៖

១​. ក្អក​រ៉ាំរ៉ៃ

២. ឈឺចុកទ្រូង

៣. ពិបាក​ដកដង្ហើម

៤. ក្អកចេញឈាម

៥. ស្អកក

៦. លែងឃ្លានអាហារ

៧. ពិបាកលេបអាហារ

៨. ស្រកទម្ងន់

៩. អស់កម្លាំង

១០. ហើមមុខ ឬហើមក

 

ប្រភព៖ Nucleus Medical Media II https://www.youtube.com/c/NucleusMedicalMedia

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង