នៅតំបន់អាស៊ីអាគ្នេយ៍ ផ្លែធុរេនជាផ្លែឈើ ដែលពេញនិយមខ្លាំង។ ប្រសិនបើអ្នកសួរថាហេតុអ្វី នោះគឺមកពីវាមានរសជាតិឆ្ងាញ់ និងក្លិនក្រអូបឈ្ងុយ។ បន្ថែមពីលើគុណសម្បត្តិទាំងនេះ ធុរេនមានអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាព។ អត្ថប្រយោជន៍ទាំងនោះ រួមមាន៖
១. មានផ្ទុកសារធាតុចិញ្ចឹមច្រើន៖
២. បន្ថយហានិភ័យជំងឺមហារីក៖ ធុរេនមានផ្ទុកសារធាតុ ប្រឆាំងអុកស៊ីតកម្ម។
៣. បង្ការជំងឺបេះដូង៖ ធុរេនមានសមាសធាតុច្រើន ដែលអាចបន្ថយកម្រិតកូឡេស្តេរ៉ូល និងប្រឆាំងការកកស្ទះសរសៃឈាម។
៤. ប្រឆាំងការឆ្លងមេរោគ៖ ធុរេនមានសមាសធាតុប្រឆាំង នឹងបាក់តេរី។
៥. បន្ថយកម្រិតជាតិស្ករក្នុងឈាម៖ ធុរេនមានសន្ទស្សន៍ Glycemic (GI) ទាប។ នោះវាមិនសូវធ្វើឲ្យកម្រិតជាតិស្ករ ក្នុងឈាមឡើងខ្ពស់ខ្លាំង នោះទេ៕
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង