នៅពេលអ្នកមានជំងឺស្លេកស្លាំង វាអាចបង្កដោយបញ្ហាសុខភាពមួយចំនួន ក្នុងនោះ រួមមាន ជំងឺក្រលៀនរ៉ាំរ៉ៃផងដែរ។ ជំងឺស្លេកស្លាំង គឺជាជំងឺ ដែលឈាមរបស់អ្នកគ្មានកោសិកាឈាមក្រហមគ្រប់គ្រាន់ សម្រាប់បញ្ជូនអុកស៊ីសែន ទៅរាងកាយ។ ជំងឺនេះ អាចបង្កដោយជំងឺក្រលៀនរ៉ាំរ៉ៃ។
ជាធម្មតា ក្រលៀនបង្កើតអរម៉ូន ឈ្មោះថា Erythropoietin ដែលជាអរម៉ូនជួយខួរឆ្អឹង ក្នុងការបង្កើតកោសិកាឈាមក្រហមថ្មី។ ប៉ុន្តែប្រសិនបើក្រលៀនខូច វាបង្កើនអរម៉ូននេះ មិនគ្រប់គ្រាន់នោះទេ។ នោះវានាំឲ្យខួរឆ្អឹងផលិតកោសិកាឈាមក្រហម មិនគ្រប់គ្រាន់ដូចគ្នា និងបង្កជំងឺស្លេកស្លាំង ដោយសារជំងឺក្រលៀនរ៉ាំរ៉ៃ ឬជាភាសាអង់គ្លេស «Chronic Kidney Disease (CKD) Anemia»។ ក្នុងបញ្ហានេះ សរីរាង្គ និងជាលិកាផ្សេងៗ ដំណើរការមិនបានល្អ ដូចប្រក្រតីនោះទេ។
ទាំងនេះ ជាវិធីព្យាបាល ជំងឺស្លេកស្លាំង បង្កដោយជំងឺក្រលៀនរ៉ាំរ៉ៃ៖
១. វិធីប្រើថ្នាំជំរុញឱ្យខួរឆ្អឹង ផលិតកោសិកាឈាមក្រហម (Erythropoietin Stimulating Agents)
២. បំប៉នជាតិដែក៖ វិធីបំប៉ន រួមមាន ការលេបសារជាតិបំប៉ន និងការចាក់បញ្ចូល។
៣. ការបញ្ចូលឈាម៖ សម្រាប់ករណីស្លេកស្លាំងធ្ងន់ធ្ងរ អ្នកជំងឺនឹងត្រូវគេចាក់បញ្ចូលឈាម រួមជាមួយជាតិដែក ដែលអាចបំប៉នឈាមបានយ៉ាងរហ័ស៕
ប្រភព៖ Nucleus Medical Media II https://www.youtube.com/c/NucleusMedicalMedia
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង