ទម្លាប់ ៥យ៉ាង អាចធ្វើឱ្យអ្នកឡើងគីឡូ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-05-27

ការទទួលទានអាហារសម្បូរជាតិខ្លាញ់ និងជាតិផ្អែម ហើយមិនបាន​ហាត់ប្រាណទៀងទាត់ សុទ្ធតែជាកត្តាធ្វើឱ្យអ្នកឡើងទម្ងន់។ ក្រៅពីនោះ ក៏មានទម្លាប់ ៥យ៉ាងទៀត ដែល​ធ្វើឱ្យអ្នកធាត់ ឡើងគីឡូ​ផងដែរ​។

 

​ទម្លាប់ ៥យ៉ាង ដែលធ្វើឱ្យអ្នកឡើងទម្ងន់ រួមមាន៖

១. គេងច្រើនពេក៖

​​ការសិក្សាស្រាវជ្រាវថ្មីមួយ បង្ហាញថា ការគេងលើសពី ១០ម៉ោង ក្នុងមួយយប់ អាចបណ្ដាលឱ្យ​សន្ទស្សន៍ម៉ាសរាងកាយឡើងខ្ពស់ គួរឱ្យកត់សម្គាល់។ ដូច្នេះហើយទើបអ្នកជំនាញផ្នែកសុខភាព ណែនាំឱ្យគេងត្រឹមពី ៧ ទៅ ៩ ម៉ោង ក្នុង ១យប់ៗ​។

 

២. ​ត្រូវពន្លឺព្រះអាទិត្យពេលព្រឹក៖

​​បើក្រោកពីគេង មិនបានត្រូវពន្លឺព្រះអាទិត្យ ក៏ជាកត្តាមួយ អាចនាំឱ្យធាត់ ឡើងទម្ងន់ផងដែរ​។ អ្នកជំនាញ ពន្យល់ថា រលកពន្លឺពណ៌ខៀវនៃព្រះអាទិត្យពេលព្រឹកព្រលឹម ជួយបង្កើនការរំលាយ​អាហារ និងដាស់រាងកាយឱ្យភ្ញាក់ស្វាង។ ដូច្នេះអ្នកត្រូវស្រូបពន្លឺព្រះអាទិត្យពេលព្រឹក ត្រឹមរយៈពេលពី ២០នាទី ទៅ ៣០នាទី នៃពន្លឺថ្ងៃ គឺគ្រប់គ្រាន់ហើយ ក្នុងការផ្ដល់ឥទ្ធិពលលើសន្ទស្សន៍ម៉ាសរាងកាយ។

 

៣. ​​រៀប​ចំកន្លែងគេង៖

ការសិក្សាស្រាវជ្រាវ ដោយអ្នកជំនាញខាងផ្នែកដំណេករបស់សហរដ្ឋអាមេរិក បង្ហាញថា អ្នកដែលរៀបចំកន្លែងគេងស្អាតត្រឹមត្រូវ អាចគេងលក់បានស្កប់ពេញលេញ។ ​ការគេងបានស្កប់គ្រប់គ្រាន់ គឺជាមធ្យោបាយដ៏ប្រសើរបំផុត ដើម្បីឆ្ពោះទៅរក​សុខភាពល្អ​​។

៤. ភ្លេចថ្លឹងទម្ងន់ខ្លួនឯង៖

​​ការថ្លឹងទម្ងន់ជាប្រចាំ គឺជាតិចនិកដ៏ប្រសើរ ដែលជួយលើកទឹកចិត្ត ឬជំរុញដល់ការសម្រកទម្ងន់​។ ពេលវេលាដ៏ល្អបំផុតមួយ ដើម្បីថ្លឹងទម្ងន់នោះ គឺពេលព្រឹក មុនពេលអ្នកទទួលទានអាហារ ឬភេសជ្ជៈអ្វី។ នោះក៏ព្រោះតែអ្នកបាត់បង់ទម្ងន់នៃជាតិទឹកពេញមួយយប់។ ដូច្នេះអ្នកនឹងទទួលបានទម្ងន់ត្រឹមត្រូវបំផុត ប្រសិនបើថ្លឹងនៅពេលព្រឹក។

 

៥. ទទួលទានអាហារពេលព្រឹក៖​

ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា អ្នកគួរតែទទួលទានអាហារពេលព្រឹកឆ្ងាញ់ៗ ឱ្យបានច្រើនគ្រប់គ្រាន់។ ​អាហារពេលព្រឹក ដែលមានតុល្យភាព គឺមានផ្ទុក ៦០០ កាឡូរីនៃជាតិប្រូតេអ៊ីន, កាបូអ៊ីដ្រាត និងបង្អែមខ្លះ ដែលនឹងធ្វើឱ្យងាយស្រួល ក្នុងការតាមដាន ឬអនុវត្តន៍តាមផែនការនៃរបបអាហារប្រចាំថ្ងៃ។ ការមិនទទួលទានអាហារពេលព្រឹក ឬទទួលទានតិចពេក នាំឱ្យ​អ្នកត្រូវទទួលទានអាហារពេលថ្ងៃត្រង់ច្រើន ដែលជាហេតុ​នាំឱ្យឡើងគីឡូ​ផងដែរ​។

 

កត្តា​ទាក់ទង​នឹង​ជំងឺ​ធាត់៖

មាន​កត្តា​ជាច្រើន ​ជះឥទ្ធិពល​​បង្ក​ឲ្យ​​កើត​ជំងឺ​ធាត់ ​ដូច​ជា៖ ហ្សែន របបអាហារ មិន​បញ្ចេញ​សកម្មភាព​រាងកាយ បញ្ហា​ផ្លូវ​អារម្មណ៍ និងកត្តា​វេជ្ជសាស្ត្រជាដើម។

 

អ្នកជំនាញសុខភាព បានលើកតឡើងពី​មាន​មូលហេតុ​ខុសៗ​គ្នា​ជា​ច្រើន នាំ​ឲ្យ​​កើត​ជំងឺ​ធាត់។ ​ការ​ស្រាវជ្រាវ​មួយ​ចំនួន ​រក​ឃើញ​អត្តសញ្ញាណ​ជំងឺ​ធាត់ មាន ៦ប្រភេទ រួមមាន៖

ជំងឺ​​ធាត់​​ដោយ​​មិន​បញ្ចេញ​​សកម្មភាព​រាងកាយ៖

​​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ធ្លាប់​មាន​កម្លាំង​រឹងមាំ​ពីមុន​មក បែរ​ជា​ទទួល​បាន​ជាតិ​ខ្លាញ់​យ៉ាង​ឆាប់​រហ័ស និង​ធ្វើ​ឲ្យ​សុខភាព​មិន​ល្អ។

ធាត់​ដោយ​សារ​អាហារ៖

បើ​យើង​ចូល​ចិត្តញ៉ាំ​អាហារ​មិន​ល្អ ដូចជា Fast Food អាហារ​វេច​ខ្ចប់​ជាដើម​នោះ ងាយ​នឹង​មាន​ហានិភ័យ​ខ្ពស់ កើត​ជំងឺ​ធាត់​​​មិន​ខាន។

ធាត់​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្ត៖

ជំងឺ​ធាត់​ប្រភេទ​នេះ មាន​ទំនាក់​ទំនង​ទៅ​នឹង​កម្រិត​ភាព​តានតឹង ឬ​បាក់​ទឹកចិត្ត យើង​កំពុង​កើត​មាន។ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​ យើង​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ។

ធាត់​ដោយ​ជាតិ​គ្លុយទីន (ប្រូតេអ៊ីន)៖

ជំងឺ​ធាត់​ប្រភេទ​នេះ ជា​ធម្មតា ​កើត​មាន​លើ​ស្រីៗ ​អំឡុង​​ពេល​​ផ្លាស់​ប្ដូរ​អ័រម៉ូន​រដូវ ដូចជា ពេល​ឈាន​ចូល​ពេញវ័យ មាន​ផ្ទៃពោះ និង​ដល់​អាយុ​អស់​រដូវ​ ជាដើម។

ធាត់​ដោយសារ​សរសៃ​ឈាម​ខ្មៅ៖

ចរន្ត​ឈាម ​ជា​មូលហេតុ​មួយ ​បណ្ដាល​ឲ្យ​ធាត់​ដូច​គ្នា។ វា​ជា​ហ្សែន​ធម្មជាតិ មិនមែន​ជា​ទម្លាប់​នោះ​ទេ។ ជា​ធម្មតា ​កើត​មាន​ចំពោះ​ស្រី​ៗ កំពុង​មាន​ផ្ទៃពោះ។

ធាត់​ដោយ​សារបំពង់​អាកទែ​ឡើង​ក្រាស់ (Atherogenic)

ជា​ស្ថានភាព​ដ៏​គ្រោះថ្នាក់​មួយ​ ទាក់ទង​ទៅ​នឹង​ការ​ផឹក​ស្រវឹង អាច​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេង​ទៀត និង​នាំ​ឲ្យ​មាន​បញ្ហា​ផ្លូវ​ដង្ហើម។

ជំងឺ​ធាត់​ មាន​គ្រោះថ្នាក់​ណាស់ ព្រោះ​វា​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​មួយ​ចំនួន ​លើ​រាងកាយ។ អ្នកធាត់ៗ គួរ​​កែប្រែ​​ មក​រក​ទម្លាប់​​រស់នៅ​ ដែល​មាន​សុខភាព​ល្អ និង​ពិគ្រោះ​​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ដំបូន្មាន និង​ការ​ព្យាបាល​ត្រឹមត្រូវ៕

 

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង