៥ចំណុច ដែលអ្នកគួរដឹងអំពីការបំបៅដោះទារក

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-05-26

ការបំបៅដោះទារក ជាសារៈសំខាន់ទូទៅ ដែល​មាននាទី ដូចជាម៉ាស៊ីនផលិតអាហារ និងសារធាតុចិញ្ចឹម សម្រាប់ទ្រទ្រង់ជីវិត និងការលូតលាស់របស់ទារក។ ស្ត្រី ដែលទើបក្លាយជាម្ដាយលើកដំបូង ឬមិនសូវយល់ច្បាស់អំពីការបំបៅដោះទារក ឬមិនដឹងពីសារៈសំខាន់របស់វា ស្ត្រីគួរស្វែងយល់បន្ថែមអំពីការបំបៅដោះកូន។ ទាំងនេះ ជាចំណុចគួរយល់ដឹងចំនួន ៥ដែលស្ត្រីបំបៅដោះ និងមនុស្សទូទៅ គួរទទួលបាន។

 

នៅពេលអ្នកសម្រាលទារករួច និងចាប់ផ្ដើមបំបៅដោះទារក អ្នកនឹងជួបចំណុចទាំងនេះ៖

. បន្ទាប់ពីសម្រាលទារករួច រាងកាយរបស់ស្ត្រី មានភាពរួចរាល់ ក្នុងការបំបៅដោះ ទៅទារកហើយ។ ទឹកដោះដំបូង មានពណ៌លឿង និងខាប់ៗ។ ទឹកដោះដំបូង មិនសូវចេញច្រើននោះទេ ប៉ុន្តែទារក ក៏ត្រូវការទឹកដោះក្នុងបរិមាណតិចផងដែរ។

. ក្នុងអំឡុងពេលបំបៅដោះ ម្ដាយ និងទារកផលិតអុកស៊ីតូស៊ីន ក្នុងពេលតែមួយ។ វាជាអរម៉ូន ដែលជួយកាត់បន្ថយស្ត្រេស និងថប់បារម្ភ ដែលវាធ្វើឲ្យម្ដាយ និងទារកមានភាពស្និទ្ធស្នាល។

. ការបំបៅដោះទារក ជួយក្នុងការផលិតបាក់តេរីល្អៗ នៅក្នុងខ្លួនទារក។ នេះ ទារកអាចមានប្រព័ន្ធភាពស៊ាំដ៏រឹងមាំ។

. ទឹកដោះម្ដាយមានផ្ទុកនូវអង្គការពារ ផលិតឡើង ដើម្បីជួយឲ្យទារក ប្រឆាំងនឹងមេរោគឆ្លង។

. នៅប៉ុន្មានថ្ងៃដំបូង ទារកបៅច្រើន នោះវាធ្វើឲ្យរាងកាយរបស់អ្នក ផលិតទឹកដោះកាន់តែច្រើនស្របគ្នា៕

 

ប្រភព៖ WHO II https://www.facebook.com/WHO/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង