របបអាហារទទួលទាន អំឡុងពេលហាត់ប្រាណ ជាកត្តាសំខាន់ ដែលអាចជួយឱ្យអ្នកបង្កើតបានជាសាច់ដុំ និងរក្សាថាមពលបានគ្រប់គ្រាន់ នាំឱ្យមានសុខភាពល្អ។ ពោលគឺការញ៉ាំអាហារ និងភេសជ្ជៈ ដែលផ្តល់ជីវជាតិ ជាការចាំបាច់ ដើម្បីជួយដល់រាងកាយរបស់អ្នក អំឡុងពេលបញ្ចេញញើស តាមរយៈការហាត់ប្រាណ។
អ្នកជំនាញសុខភាព បានណែនាំនូវរបបអាហារមួយចំនួន ដើម្បីរក្សាតុល្យភាពនៃជីវជាតិ អំឡុងពេលហាត់ប្រាណ។ អាហារទាំងនោះ រួមមាន៖
ក្រៅពីនេះ អ្នកជំនាញសុខភាព ក៏បានណែនាំដល់អ្នកហាត់ប្រាណថា នៅចន្លោះកន្លះម៉ោង ទៅមួយម៉ោង ក្រោយការហាត់ប្រាណ អ្នកអាចទទួលទាននំបុ័ង ដំឡូង ដំឡូងបារាំង សណ្តែកលឿង គ្រឿងសមុទ្រ និងសាច់មាន់ (បកស្បែកចេញ)។ អ្នកក៏អាចបរិភោគបន្លែ និងផ្លែឈើ ប៉ុន្តែអ្នកមិនត្រូវបរិភោគច្រើនឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមិនងាយរំលាយអាហារ ដែលអាចកកជាខ្លាញ់ ក្នុងរាងកាយអ្នក នោះទោះបីជាអ្នកខំហាត់យ៉ាងណាក៏ដោយ ក៏មិនអាចស្រកទម្ងន់បានឡើយ។ ចំណែកភេសជ្ជៈវិញ អ្នកត្រូវទទួលទានទឹកឱ្យបានច្រើន ជំនួសភេសជ្ជៈដទៃ ទើបល្អ។ អ្នកធ្វើដូច្នេះ នឹងមិនឡើងទម្ងន់ ក្រោយពេលហាត់ប្រាណរួចឡើយ៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង