ក្នុង ១ថ្ងៃ មនុស្សមាឌតូច គួរញ៉ាំស៊ុត ១-២គ្រាប់ មនុស្សមាឌធំ គួរញ៉ាំ ៣-៤គ្រាប់

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-05-25

ស៊ុតមានរសជាតិឆ្ងាញ់ ងាយចម្អិន ងាយទទួលទាន និងមានសារធាតុចិញ្ចឹមខ្ពស់។ វេជ្ជបណ្ឌិតជំនាញ បានណែនាំឱ្យអ្នកទទួលទានស៊ុតឱ្យបានច្រើន ដើម្បីបង្កើនសុខភាព ប៉ុន្តែមិនច្រើនពេកនោះទេ។

 

លោកវេជ្ជបណ្ឌិត Eric Berg បានលើកឡើងថា មនុស្ស ដែលមានមាឌតូច គួរទទួលទានស៊ុត ១ថ្ងៃ ២-៣គ្រាប់ ខណៈពេលដែលមនុស្សមាឌធំ គួរទទួលទាន ១ថ្ងៃ​ ៣-៤គ្រាប់។ ប៉ុន្តែ​ប្រភេទស៊ុត ដែលមានគុណភាពល្អ គឺស៊ុតធម្មជាតិ មកពីស្រែចម្ការពិតៗ ដែល​មាន់ទា គ្មានការឱ្យចំណីអាហារមិនល្អ ឬគេមិនបានបញ្ចូលសារជាតិ ដែលធ្វើឲ្យស៊ុតប្រែពណ៌។

 

ទាំងនេះ ជាអត្ថប្រយោជន៍ ដែលអ្នកអាចទទួលបាន​ពីការទទួលទានស៊ុត៖

១. ប្រូតេអ៊ីន៖ មានសារៈសំខាន់ខ្ពស់ សម្រាប់​ដំណើរការមុខងាររាងកាយ។

២. កូលីន៖ ល្អសម្រាប់ខួរក្បាល និងមាននាទីជាអំបិលធម្មជាតិក្នុងថ្លើម ដែលជួយបំបែកកូឡេស្តេរ៉ូល។ល។

៣. វីតាមីន K2៖ អាចរក្សាទុកកាល់ស្យូម នៅក្រៅសរសៃឈាម និងសន្លាក់។ល។

៤. វីតាមីន D៖ ជួយដល់អារម្មណ៍ និងកាត់បន្ថយជំងឺបាក់ទឹកចិត្ត។ល។

៥.  វីតាមីន E៖ ល្អសម្រាប់បេះដូង និងស្បែក។ល។

៦. និងវីតាមីន A៖ ជួយសុខភាពភ្នែក និងជួយសុខភាពនៅពេលអាយុកាន់តែកើន។ល។

៧. វីតាមីន B (B1 B2 B6 និង B12)៖ ជួយបង្កើនថាមពល បំប៉នមុខងារខួរក្បាល និងសុខភាពកោសិកា។ល។

៨. អាស៊ីតខ្លាញ់អូមេហ្កា ៣៖ ជួយសុខភាពផ្លូវចិត្ត ភ្នែក ខួរក្បាល។ល។

៩. ជាតិរ៉ែ៖​ ជួយដល់ការរំលាយអាហារ សុខភាពបេះដូង សុខភាពឆ្អឹង និងការបន្តពូជ។ល។

១០. ជាតិ Carotenoids៖ ជួយសុខភាពភ្នែក។ល។

 

ប្រភព៖

Dr. Eric Berg DC II Dr. Eric Berg DC - YouTube, Healthline II https://www.healthline.com/, Healthy Eating II https://healthyeating.sfgate.com/ &

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង