តើផ្លែស្រកានាគ ផ្ដល់អត្ថប្រយោជន៍សុខភាព ដល់អ្នកទទួលទាន កម្រិតណា?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-05-25

ផ្លែស្រកា​នាគ ជាផ្លែឈើត្រូពិច ដែលមានរូបរាងស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ និងមានរសជាតិផ្អែមឆ្ងាញ់ ពេញនិយមសម្រាប់មនុស្សជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ វាមានអត្ថប្រយោជន៍ច្រើន សម្រាប់សុខភាពអ្នកទទួលទានផងដែរ។

 

ទាំងនេះ ជាអត្ថប្រយោជន៍សុខភាពរបស់ផ្លែស្រកានាគ៖

. សម្បូរសារធាតុចិញ្ចឹម៖ កាឡូរី ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិសរសៃ ជាតិដែក ម៉ាញ៉េស្យូម វីតាមីន C និងវីតាមីន A

. អាចជួយប្រឆាំងជំងឺរ៉ាំរ៉ៃ៖ មានផ្ទុកហ្វ្រ៊ីរ៉ាឌីកាល់ សម្រាប់ទប់ស្កាត់ការខូចកោសិកា ការរលាក ជំងឺបេះដូង ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺរលាកសន្លាក់

. បង្កើនសុខភាពពោះវៀន៖ មានផ្ទុកព្រីប៊ីយោទិច ដែលបង្កើនតុល្យភាព និងការលូតលាស់របស់បាក់តេរីល្អ

. ពង្រឹងមុខងារប្រព័ន្ធស៊ាំ៖ មានផ្ទុកវីតាមីន C និង Carotenoid ដែលជួយបង្កើនប្រព័ន្អស៊ាំ និងការពារការឆ្លងមេរោគ ដោយការពារកោសិកាឈាមស ពីការខូចខាត

. អាចជួយកម្រិតជាតិដែក៖ សំខាន់សម្រាប់ការផលិតថាមពល

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង